ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយៈ កុយ ង៉ែត 016 660 838
ចិន អះអាងថា មានសមត្ថភាពផលិតវ៉ាក់សាំងការពារកូវីដប្រហែល ៥ ពាន់លានដូសក្នុងមួយឆ្នាំៗ
Wed,21 April 2021 (Time 01:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 657នាក់)

មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងផលិតនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួនជាង ៣ ពាន់លានដូសនៅឆ្នាំនេះ ។

លោក Zheng Zhongwei ប្រធានក្រុមការងារដើម្បីអភិវឌ្ឍន៍វ៉ាក់សាំងក្រោមក្រុមប្រឹក្សាសន្តិសុខរដ្ឋការពារ និងគ្រប់គ្រងយន្តការប្រឆាំងប្រឆាំងជំងឺកូវីដ ១៩ បាននិយាយថា សមត្ថភាពផលិតវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ប្រទេសចិន មានប្រហែល ៥ ពាន់លានដូសក្នុងមួយឆ្នាំៗ ។

ថ្លែងនៅឯអនុវេទិកានៃវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំអាស៊ី លោក Zheng បាននិយាយថា នៅពេលមានការផ្ទុះឡើងនៃរោគរាតត្បាត ប្រទេសចិន បានផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ ប្រទេសចិនបានជ្រើសរើសធ្វើការស្រាវជ្រាវវ៉ាក់សាំងចំនួន ១២ ប្រភេទពីអង្គភាពស្រាវជ្រាវចំនួន ១០ នៅទូទាំងប្រទេស ។

ទន្ទឹមនោះប្រទេសចិននឹងផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀតនៅទូទាំងពិភពលោកនៅពាក់កណ្តាលឆ្នាំ ២០២១ នេះ ៕

ប្រភព ៖ Sina

វីដែអូ